ត្រូវនិយាយថាទេចំពោះគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែមីនា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន២៩នាក់
22-03-2025 22:47
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ២៩នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២០នាក់
* ករណីជួញដូរ១១ករណី ឃាត់ខ្លួន២០នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១៥៤ករណី ឃាត់ខ្លួន៥៥៩២នាក់ (ស្រី៤៥៩នាក់)៕