(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចូលរួមពីធីប្រកាសសមាសភាព កិច្ចប្រជុំផ្សព្វផ្សាយរចនាសម្ព័ន្ធ និងរបៀបរបបការងារសម្រ

បសម្រួលព័ត៌មាន ចំណុះរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្ត។ ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នាសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

លោក សុវណ្ណ វិទិត្យា ប្រធានសាខាគណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរព័ត៌មានខេត្តបាត់ដំបង បានធ្វើបទបង្ហាញផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ និងរបៀបរបបការងារ របស់ក្រុមការងារសម្របសម្រួលព័ត៌មាន ចំណុះរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្ស ខេត្តបាត់ដំបង ដែលមានគោលបំណង ក្រុមការងារថ្នាក់ខេត្ត ជាសេនាធិការឲ្យយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លើការងារសម្របសម្រួលព័ត៌មាន និងពង្រឹងបណ្តាញទំនាក់ទំនង សង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជា សំដៅបញ្រ្ជាបនូវព័ត៌មានពិត អំពីសមិទ្ធផល និងស្នាដៃរបស់គណបក្សឲ្យបានទូលំទូលាយ ដល់សាធារជន សំដៅការពារ និងលើកកម្ពស់នូវកិត្យានុភាព និងកិត្តិយសរបស់គណបក្ស ក៏ដូចថ្នាក់ដឹកនាំគណបក្ស។

ក្នុងពិធីនេះ លោក សុខ លូ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធ តាំងពីលើដល់ថ្នាក់ក្រោម គឺគណៈអចិន្រ្តៃយ៍ គណៈគម្មាធិការកណ្តាល ហើយបន្តមកគណបក្សខេត្តរាជធានី ក្រុងស្រុកឃុំសង្កាត់។

លោកបន្តថា ក្នុងនោះមានក្រុមការងារយុវជនគណបក្សខេត្ត ដែលមានថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ហើយសម្រាប់ខេត្តបាត់ដំបង យើងមានរចនាសម្ព័ន្ធ យុវជនក្រុងស្រុក មន្ទីរអង្គភាព ដែលក្រុមការងារនេះ មានតួនាទីសម្របសម្រួលព័ត៌មាន ធ្វើយ៉ាងណាដើម្បីឲ្យមានភាពរលូនទាំងអស់គ្នា៕