(កណ្ដាល)៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿង ដែលផ្ទុកទំនិញសំពីងសំពោង ល្មើសច្បាប់ចរាចរកំណត់ និងធ្វើអោយបាត់បង់សណ្ដាប់
ធ្នាប់សាធារណៈនៅលើដងផ្លូវត្រូវបាន ព្រះរាជអាជ្ញាខេត្តកណ្ដាល បញ្ជាអោយនគរបាលក្រុងតាខ្មៅ ឃាត់ធ្វើការត្រួតពិនិត្យ និងផាក
ពិន័យទៅតាមផ្លូវច្បាប់ ស្រាប់តែធ្លាយរឿងទំនិញនៅក្នុងរថយន្តខាងលើ ដែលនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ
ភ្នំដិន ខេត្តតាកែវ បង់ពន្ធមិនគ្រប់ និយាយរួមបង់ពន្ធតិចតួចប៉ុណ្ណោះ។
ចំណាត់ការព្រះរាជអាជ្ញាបញ្ជាអោយនគរបាលឃាត់រថយន្ត ដឹកសំពីងសំពោងខាងលើ នៅពេលដែលលោកធ្វើដំណើរតាមផ្លូវឃើញបើក នៅតាមផ្លូវទើសខ្សែភ្លើង ខ្ពស់ហួសហេតុនេះ បានប្រព្រឹត្តទៅកាលពីព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈរថយន្តដឹកសំពីងសំពោងល្មើសច្បាប់ចរាចរ និងបើកបរធ្វើអោយប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈដោយបើក តាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីខេត្តតាកែវ កាត់ក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ។
ក្រោយនគរបាលឃាត់ធ្វើការត្រួតពិនិត្យ ទើបដឹងថាទំនិញនៅក្នុងរថយន្តទាំងអស់ខាងលើនេះ គឺនាំចូលពីប្រទេសវៀតណាម តាមមាត់
ច្រកព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ ហើយមានម្ចាស់ដែលគេស្គាល់ថាឈ្មោះ លី និងមានបង់ពន្ធតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីដឹងថាទំនិញ
នៅក្នុងរថយន្តខាងលើភាគច្រើន លើសលប់ជាទំនិញនាំចូលអត់បង់ពន្ធ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល
បានសំរេចប្រគល់រថយន្តដឹកទំនិញខាងលើនេះ ទៅអោយសាខាគយខេត្តកណ្ដាល យកទៅត្រួតពិនិត្យបង់ពន្ធ និងពិន័យតាមច្បាប់។
តាមសមត្ថកិច្ចដែលចូលរួមត្រួតពិនិត្យទំនិញនៅក្នុងរថយន្តខាងលើ បានអះអាងថាទំនិញភាគច្រើន ជាទំនិញគ្រឿងប្រើប្រាស់ធ្វើពីជ័រ
និងបន្លែមើមខ្ទឹមបារាំង តែមានបង់ពន្ធតិចតួចបំផុត ដោយទំនិញមួយរថយន្តធំនេះ គឺបង់ពន្ធតែខ្ទឹមបារាំងបន្តិច និងគ្រឿងជ័របង់ពន្ធ តែអំបោសបន្តិចមានទឹកប្រាក់ប្រមាណ ៥០០ដុល្លារប៉ុណ្ណោះ ខណៈទំនិញមួយរថយន្តនេះ ត្រូវជាប់ពន្ធរាប់ពាន់ដុល្លារនោះ។
ដោយឡែកនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ រថយន្តដឹកទំនិញនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន មួយគ្រឿងទៀតក៏ត្រូវបាន
នគរបាលក្រុងតាខ្មៅ ឃាត់ត្រួតពិនិត្យដូចគ្នា ក្រោយពីរថយន្តខាងលើដឹកសំពីងសំពោង ហើយបើកឆ្លងស្ពានតាខ្មៅ តាមផ្លូវបញ្ច្រាស ទំនង
បើកគេចទីស្នាក់ការសាខាគយខេត្តកណ្ដាល ដែលមានទីតាំងនៅជាប់ពីខាងក្រោយ សាលាខេត្តកណ្ដាល នៅតាមផ្លូវក្នុងទិសដៅចេញពី
ក្រុងតាខ្មៅ តែគេនៅមិនទាន់ដឹងថារថយន្តខាងលើនេះ មន្ត្រីនគរបាលអនុវត្តត្រឹមល្មើសច្បាប់ចរាចរ ឬក៏រើត្រួតពិនិត្យទំនិញ ឬយ៉ាងណានោះទេ៕