គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២១ ខែមីនា៖ បង្ក្រាប៦ករណី ឃាត់ខ្លួន៣៣នាក់
21-03-2025 18:38
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ឃាត់ខ្លួនជនសង្ស័យ៣៣នាក់។
* ករណីដឹកជញ្ជូន រក្សាទុក៣ករណី ឃាត់ខ្លួន១១នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៨នាក់
* ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១៤០ករណី ឃាត់ខ្លួន៥៥៦៣នាក់ (ស្រី៤៥៥នាក់)៕