(ភ្នំពេញ)៖ នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងប្រជារាស្រ្តទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត្តិលើកហត្ថប្រណមបួងសួង ដល់វត្ថុស័ក្តិសិទ្ឋិទាំងឡាយក្នុងលោកសូមជួយបីបាច់ថែរក្សា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុត ដល់ប្រជារាស្រ្តទូទាំងប្រទេស៕