Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតថ្នាក់ដឹកនាំ និងសមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលស្និតជាមួយ សម សេរី និងធ្លាប់ជាប់ពន្ធនាគារចេញវីដេអូសុំទោសសម្ដេចតេជោ ហ៊ុន សែន និងសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា (Video inside)

21-03-2025 15:30

(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំ និងសមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលស្និតជាមួយ សម សេរី និងធ្លាប់ជាប់ពន្ធនាគារចេញវីដេអូសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ពួកគេទាំង៦រូប បានចេញវីដេអូសំទោសសម្តេចតេជោ ហ៊ុន សែន និងស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក យូ សេរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត។

នៅក្នុងវីដេអូ ពួកគេបានសុំទោសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមផ្ញើខ្លួន ផ្ញើប្រាណ ដើម្បីបម្រើជីវភាពនយោបាយ ចាប់ពីថ្ងៃនេះតទៅ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

សមាជិកបក្សប្រឆាំងទាំង៦រូបនោះ រួមមាន៖

១៖ លោក ខេម មា ហៅខេមរ៉ា អតីត អគ្គលេខាធិការរងទី២ អតីតរណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន១០ឆ្នាំ
២៖ លោក ចាន់ ស្នា អតីតគណកម្មការនាយករណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៦ឆ្នាំ
៣៖ លោក ឃុន ណាគង់ អតីតគណៈកម្មការនាយករណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៥ឆ្នាំ
៤៖ លោក លាវ យី អតីត គណកម្មការអចិន្ត្រៃយ៍រណសិរ្សរំដោះជាតិខ្មែរ ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៥ឆ្នាំ
៥៖ លោក ចាន់ ឬទ្ធី សមាជិកបក្សប្រឆាំង ធ្លាប់ជាប់ពន្ធធនាគារ ចំនួន៣ឆ្នាំ
៦៖ លោក អ៊ឹន ស៊ីម៉ាណាន់ សមាជិកសម្ងាត់របស់ សម សេរី៕