(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ដោយជំរុញឲ្យបណ្តាផលិតករ ឬអ្នកនាំចេញ ដែលបាននឹងកំពុងប្រកបអាជីវកម្ម ទាក់ទងសន្លឹកថ្នាំជក់ស្ងួត ហើយបានចុះបញ្ជី ក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងបានបំពេញកាតព្វកិច្ចពន្ធដារ ឆ្នាំ២០១៦ រួចហើយមានបំណងធ្វើការនាំចេញសន្លឹកថ្នាំជក់ស្ងួត ទៅប្រទេសវៀតណាមដោយរួចពន្ធ មកដាក់ពាក្យស្នើសុំមកកាន់ ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ-នាំចូល)។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ប្រទេសកម្ពុជាទទួលបានភាពអនុគ្រោះពន្ធ0% (សូន្យភាគរយ) នូវមុខទំនិញចំនួន ៣៩បន្ទាត់ពន្ធ ពីប្រទេសវៀតណាមសម្រាប់អនុវត្តន៍ក្នុងឆ្នាំ ២០១៦នេះ៕
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖