អាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូជប៉ុន ជួបពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងក្នុងតំបន់រមណីយដ្ឋានអង្គរ
21-03-2025 08:10
(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាជាមួយនឹងលោក TSUCHIYA Motoyoshi ជាសមាជិក Shizuoka Prefectural Assembly នៃខេត្ត Shizuoka ប្រទេសជប៉ុន។
កិច្ចជំនួបនេះធ្វើឡើងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងដកស្រង់បទពិសោធន៍ការងារមួយចំនួនពីអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរ ជាពិសេសយន្តការកិច្ចការការងាររបស់អាជ្ញាធរជាតិអប្សរា និងការរៀបចំកិច្ចការផ្សេងៗដែលអាជ្ញាធរជាតិអប្សរាធ្វើកន្លងមក៕