(ភ្នំពេញ)៖ សាលាខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លីន ញ៉ក់ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ, លោកមេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកនាយករដ្ឋបាលសាលាខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខណ្ឌ, ការិយាល័យជំនាញជុំវិញខណ្ឌ, លោកចៅសង្កាត់-ចៅសង្កាត់រង និងប្រធានសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន៥៥នាក់។
របៀបវារៈដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះមាន៨ ក្នុងមាន៖
ទី១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២
ទី២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌឫស្សីកែវ
ទី៣-ពិនិត្យ និងអនុម័តលើ តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែតុលា ឆ្នាំ២០១៦
ទី៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង គម្រោងមូលនិធិអភិវឌ្ឍខណ្ឌឫស្សីកែវ ឆ្នាំ២០១៧
ទី៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ២០១៧-២០១៩
ទី៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌឫស្សីកែវ
ទី៧-ពិនិត្យ និងអនុម័តលើសំណើតែងតាំងមុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌឫស្សីកែវ
និងទី៨-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះដែរ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយលទ្ធផលគាប់ប្រសើរ និងស្ថិតក្នុង បរិយាកាសដ៏សែនរីករាយ៕