Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ ! ការប្រកួតកីឡាជាតិលើកទី១ ត្រូវបានបើកសម្ពោធជាផ្លូវការ ខណៈការប្រកួតត្រូវបានធ្វើឡើងនៅ ៣ទីតាំងផ្សេងគ្នា

28-10-2016 19:36

(ភ្នំពេញ)៖ ពិធីបើកការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ត្រូវបានបើកសម្ពោធជាផ្លូវការហើយនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខណៈដែលការប្រកួតត្រូវបានធ្វើឡើងនៅ ៣ទីតាំងផ្សេងគ្នា គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តតាកែវ។

ក្នុងការប្រកួតកីឡាជាតិជាប្រវត្តិសាស្រ្តនេះដែរ ត្រូវបានដាក់ឲ្យប្រកួតនៅ៣ទីតាំងផ្សេងគ្នា គឺពហុកីឡដ្ឋានជាតិ ស្ថិតក្នុងរាជធានីភ្នំពេញ, សាលាបាល់ទាត់ជាតិទន្លេបាទី ខេត្តតាកែវ និងមណ្ឌលកីឡាហែលទឹកជាតិតោជោសែន ខេត្តកំពង់ចាម ដោយបានចាប់ផ្តើមប្រកួតជម្រុះតាំងពីថ្ងៃទី២៥ ខែតុលាមានរយៈពេល ៣ថ្ងៃមកហើយ។

ទាំង១៥ប្រភេទកីឡាដែលដាក់ឲ្យប្រកួតរួមមាន កីឡាអត្តពលកម្ម ហែលទឹក ប៉េតង់ បាល់ទាត់ បាល់ទះ បាល់បោះ តេក្វាន់ដូ ចំបាប់ ប្រដាល់ក្បាច់គុនបុរាណខ្មែរ វាយកូនឃ្លីលើតុ វាយសី វាយកូនបាល់ សូរិនហ្សិកាំប៉ូ កាយសម្ព័ន្ធ និងកីឡាល្បុក្កតោ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកីឡាករ-កីឡាការិនី ត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ខាងមុខ៕