Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភោជនីយដ្ឋាន សេង ហុកហេង លើកស្ទួយគុណភាពសេវា និងរសជាតិម្ហូបខ្មែរ និងនំខ្មែរ តាមផ្លូវថ្មើរជើង ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្មទេសចណ៍ ឲ្យមានភាពទាក់ទាញ (Video inside)

19-03-2025 19:00

(ភ្នំពេញ)៖ ភោជនីយដ្ឋាន សេង ហុកហេង បានចូលរួមជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីលើកស្ទួយគុណភាពសេវា និងរសជាតិម្ហូបខ្មែរ និងនំខ្មែរ តាមផ្លូវថ្មើរជើង ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្មទេសចណ៍ ឲ្យមានភាពទាក់ទាញ ដល់ទេសចរជាតិ និងពិសេសទេសចរអន្តរជាតិ ឲ្យស្នាក់នៅ និងកម្សាន្ត ក្នុងរាជធានីភ្នំពេញបានយូរជាងមុន។

ក្រុមការងារ សេង ហុកហេង អាចធ្វើជាគំរូ និងជួយបណ្តុះបណ្តាលអ្នកលក់ដូរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការណ៍នេះ នឹងជួយជំរុញវិស័យទេសចរណ៍ ឲ្យកាន់តែប្រសើរ ហើយក៏នឹងបានជួយលើកស្ទួយជីវភាពបងប្អូន ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

ការចូលរួមរបស់ភោជនីយដ្ឋាន សេង ហុកហេង ត្រូវបានកោតសរសើរយ៉ាងខ្លាំងពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការចូលរួមរបស់ភោជនីយដ្ឋាននេះ គេអាចធ្វើពិព័រណ៍ម្ហូបអាហារ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើង បានផងដែរ។

ស្របពេលជាមួយគ្នានេះ លោក ម៉ាខល វ៉ាន់ឌីន (Jesse McCaul) ជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរ ក៏បានសម្តែងការគាំទ្រផងដែរ។ លោកក៏បានថ្លែងថា ការមានផ្លូវថ្មើរជើងជារឿងល្អមួយ ហើយការណ៍ដែលមានម្ហូបស្តង់ដារសម្រាប់ភ្ញៀវទេសចរ ដែលដើរកម្សាន្តនោះ ក៏ជារឿងកាន់តែប្រសើរថែមទៀត៕