(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយដោយបានលើកឡើងថា «ព័ត៌មានដែល វិទ្យុអាស៊ីសេរី ផ្សាយ «សម្តេចនាយករដ្ឋមន្រ្តី និងមេដឹកនាំបក្សប្រឆាំង ជួបចរចាជាមួយឆាប់ៗនេះ» ជាការផ្សព្វផ្សាយប្រាស់ចាកការពិត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច។
នៅក្នុងលិខិតរបស់ក្រសួងការបរទេស បានបញ្ជាក់ថា៖ វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានផ្សាយព័ត៌មាន «លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសសម្តែងក្តីសង្ឃឹមប្រាប់លោក ដានីញ៉ែល រ៉ាស្សែល (Daniel R. Russel) ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងជំនួបមួយកាលពីម្សិលមិញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងជួបចរចាក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់ភាពតានតឹងខាងនយោបាយរវាងបក្សទាំងពីរ។ ហេតុផលដែលលោក ប្រាក់ សុខុន រំពឹងថា វិបត្តិនយោបាយនឹងអាចដោះស្រាយបាននោះ ដោយសារតែតំណាងរាស្រ្តគណបក្សប្រឆាំង ព្រមចូលរួមកិច្ចប្រជុំរដ្ឋសភាឡើងវិញ»។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា សូមធ្វើការកត់សំគាល់ចំពោះការផ្សាយនេះដូចតទៅ (សូមអានសេចក្តីជូនដំណឹង)៖