(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការអនុវត្តវិធានការបង្រ្កាបល្បែងសីុសង់ខុសច្បាប់។
ដាក់ចេញបន្ថែមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ កិច្ចប្រជុំជា មួយគណ:ស្នងការដ្ឋាននៅ រសៀលនេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានដាក់ផែនការបន្ថែមយ៉ាងម៉ឺងម៉ាត់ ដល់លោក ស្នងការរងលើវិធានការចុះស្រាវជ្រាវ លុបបំបាត់នូវការលែង ភ្នាល់ស៊ីសង់ខុសច្បាប់នៅតូចធំគ្រប់ប្រភេទនៅតាមបណ្តារគោល ដៅមូលដ្ឋានឲ្យមានប្រសិទ្ធិភាព។
នៅក្នុងរបាយការណ៍របស់ស្នងការដ្ឋានបានបង្ហាញថា រយះពេល១០ខែ ចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០១៦ ករណីបង្រ្កាបល្បែងស៊ីសង់តាមបណ្តាស្រុក-ក្រុងនានានៅ ទូទាំងខេត្តក្រចេះ បានចំនួន៥៧លើក ក្នុងនោះមានដូចជាល្បែងជល់មាន់ អាប៉ោង កន្ទុយ លេខ(ឆ្នោត) ហ្គេម បៀរ ភ្នាល់បាល់...។ល។
ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឲ្យត្រឡប់ទៅមូលដ្ឋនវិញបញ្ឈប់ប្រព្រឹត្តតទៅទៀត។ ក្រៅពីនោះក៏មាន ពីរលើកបានបញ្ជូនទៅតុលាការចំនួន២លើក ឃាត់មនុស្សស្រី៥នាក់ តែមិនឃុំខ្លួន បានធ្វើកិច្ចសន្យាអោយវិលទៅលំនៅឋានវិញ។
លោកឧត្តមសេនីយ៍លន់ សុផាត បានដាក់ វិធានការឲ្យលោកស្នងការរងដែលមានភារកិច្ចទទួលខុសត្រូវតាមបណ្តាស្រុក ដឹកនាំ អធិការស្រុក និងប៉ុស្តិ៍រដ្ឋបាលបង្រ្កាប ធ្វើការចុះស្រាវជ្រាវបបង្រ្កាបការលេងភ្នាល់ដែលនៅ សេសសល់ ដូចជា ល្បែងជលមាន់ដែលអ្នកលេងតែងតែណាត់គ្នាលេងចល័តតាមភូមិ សាស្រ្តឆ្ងាយៗ ហើយងាយស្រួលរត់គេចខ្លួនព្រមទាំងមានអ្នកចាំមើលផ្លូវ និងល្បែងកន្ទុយ លេខ(ឆ្នោត)ភ្នាល់បាល់ដែលមានអ្នកលក់ និងអ្នកលេងទំនាក់ទំនងគ្នាតាមប្រព័ន្ឋទូរស័ព្ទ ឬណាត់ ជួបគ្នានៅកន្លែងផ្សេង៕