(ភ្នំពេញ)៖ ស្រ្តីខ្មែររងគ្រោះ៥នាក់ពីប្រទេសវៀតណាម និងស្រ្តីខ្មែររងគ្រោះម្នាក់ពីប្រទេសចិន ត្រូវបានស្ថានទូតជួយសង្រ្គោះឱ្យវិលត្រលប់មកកម្ពុជា ដោយសុវត្ថិភាពហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ស្រ្តីខ្មែររងគ្រោះ៥នាក់ ពីប្រទេសវៀតណាម ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម ជួយសង្រ្គោះបញ្ជូនមកកាន់ប្រទេសកម្ពុជា ដោយសុវត្ថិភាព នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។  

ចំណែកស្រ្តីខ្មែររងគ្រោះម្នាក់នៅប្រទេសចិន ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន ជួយសង្រ្គោះពីប្រទេសចិនមកកម្ពុជា  ដោយសុវត្ថិភាព នៅ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖