(ព្រះសីហនុ)៖ លោក ជាវ ប៊ុនរិទ្ធ តំណាងលោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករ និយោជិត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះចែកបណ្ណបើកបរជូនអ្នកបើកបររថយន្តដឹកកម្មករចំនួន ៧៧បណ្ណ និងបិតស្ទីគ័រចំណាំងផ្លាតលើរថយន្តមួយចំនួន។
ការចុះចែកបណ្ណបើកបរនេះ ក៏មានការសហការជាមួយតំណាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំណាងរោងចក្រក្នុងតំបន់ទាំង៧០ និងអ្នកបើកបររថយន្តដឹកកម្មករចំនួន ៧៧នាក់។
ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ ចំពោះមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត នៅឆ្នាំ២០១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ដោយមានកិច្ចសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដល់ក្រុមគោលដៅសំខាន់ធំៗចំនួន៣ ដែលជាក់ស្តែងគិតមកដល់បច្ចុប្បន្ន ក្រុមការងារសម្រេចបានលទ្ធផលដូចខាងក្រោម៖
ចរាចរណ៍ផ្លូវគោក (សុវត្ថិភាពចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍ លើការធ្វើដំណើររបស់កម្មករ និយោជិត) និងការប្រើប្រាស់មួកសុវត្ថិភាព នៅតាមបណ្តារោងចក្របានចំនួន ៧៧០រោងចក្រ មានអ្នកចូលរួមប្រមាណ ជាង៦ម៉ឺននាក់ ក្នុងនោះកម្មករ និយោជិតចូលរួមប្រមាណ ៥៨,០០០នាក់, ៣.បណ្តុះបណ្តាលច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរចូលរួមប្រឡងមានចំនួន ២,៧៣៣នាក់ ក្នុងនោះជាប់ជាស្ថាពរចំនួន ១,៧៦៧នាក់ (ប្រភេទ ឃ២ ចំនួន៣៤៩នាក់ និងប្រភេទ ខ ចំនួន១,៤១៨នាក់)។
ក្រៅពីនេះ ប.ស.ស បានចុះចែកប័ណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកកម្មករបានចំនួន ១៣លើក សរុបចំនួន ១,០២៩បណ្ណ ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយនេះជាលើកទី១៤ហើយ ដែលបណ្ណត្រូវចែកចំនួន ៧៧បណ្ណ (ប្រភេទ ខ ចំនួន១៤បណ្ណ និងប្រភេទ ឃ២ ចំនួន៦៣បណ្ណ)។
តាមរយៈការផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ បានសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើកម្មករ និយោជិត មានការធា្លក់ចុះដោយសារតែកម្មករ-កម្មការិនី មានការយល់ពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ ជាពិសេសអត្ថប្រយោជន៍ នៃការពាក់មួកស្តង់ដារសុវត្ថិភាព។ ចំណែកអ្នកបើកបររថយន្តដឹកកម្មករ មានការយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន សុជីវធម៌ក្នុងការបើកបរ និងទទួលបានបណ្ណបើកបរស្របច្បាប់។
តាមផែនការក្រុមការងារ គ្រោងនឹងបញ្ចប់វគ្គបណ្តុះបណ្តាលប្រឡងផ្តល់បណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ នៅចុងឆ្នាំ២០១៦នេះ៕