Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាខេត្តតាកែវ ដឹកនាំកម្លាំងមន្រ្តីជំនាញ ចុះបង្ក្រាបការនាំចូលត្រីធ្វើប្រហុក ពីវៀតណាម មានសារធាតុគីមី ជិត៣តោន

28-10-2016 16:41

(តាកែវ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ លោក ផាន់ សុភ័ក្រ្ត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីកាំកុងត្រួល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្រ្កាប និងចាប់យកសាច់ត្រី សម្រាប់ធ្វើប្រហុកនាំចូលពីវៀតណាម ដាក់សារធាតុគីមីចំនួន៣តោន ស្ថិតនៅចំណុចផ្ទះឈ្មួញ ក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។

មន្រ្តីកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងថា ប្រតិបត្តិការចុះឆ្មក់បង្រ្កាប រហូតចាប់យកសាច់ត្រីខូចគុណភាពទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មកថា ប្រជាពលរដ្ឋនៅទីនោះ នៅតែបន្តនាំចូលសាច់ត្រីខូចគុណភាពពីប្រទេសវៀតណាម និងយកសាច់ត្រីខូចគុណភាពទាំងនោះ ទៅធ្វើជាប្រហុកសម្រាប់ចរាចរលើទីផ្សារជាច្រើនកន្លែង។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ផងដែរ ដែលជាឈ្មួញលួចនាំចូលពីវៀតណាម។

សម្រាប់ជនសង្ស័យ និងសាច់ត្រីសម្រាប់ទុកធ្វើប្រហុកទាំងនេះ ត្រូវបានយកទៅរក្សាទុកដើម្បីបំផ្លាញចោលនាពេលខាងមុខ៕