(ភ្នំពេញ)៖ ក្រុមហ៊ុន AWS Cambodia នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានសហការជាមួយក្រុមហ៊ុន Cisco បានរៀបចំសិក្ខាសាលា ស្តីពីកាបង្កើនល្បឿនអាជីវកម្មជាមួយក្រុមហ៊ុន Cisco ដើម្បីចែករំលែកពីការបង្កើនល្បឿនអាជីវកម្មជាមួយ Cisco ដែលជាផលិតផលសម្រាប់ប្រព័ន្ធសុវត្ថិភាពក្នុងបណ្តាញ Network។ ក្នុងសិក្ខាសាលានេះ មានការចូលរួមជាច្រើន ពីសំណាក់អតិថិជន ដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន AWS CAMBODIA ក៏ដូចជា ក្រុមហ៊ុនបំរើសេវាកម្ម ផ្នែកព័ត៌មានវិទ្យា។
អ្នកនាង សឿង មុំ ដែលជាអ្នកគ្រប់គ្រងផលិតផល Cisco របស់ក្រុមហ៊ុន AWS CAMBODIA បានឲ្យដឹងថា បន្ទាប់ពីមានភាពជោគជ័យ ក្នុងមុខជំនួញជាអ្នកចែកចាយ (Distbrisbution Channel) សម្រាប់ផលិតផល Cisco SMB នៅក្នុងប្រទេសកម្ពុជា ដែលគេស្គាល់ថាក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក ខាងផ្នែកប្រព័ន្ធ Network ហើយជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ ទៅលើការផ្តល់សេវាកម្មដ៏ល្អបំផុត ជូនអតិថិជនរបស់ខ្លួន ដូច្នេះការបន្តសហការរវាងក្រុមហ៊ុនទាំងពីរ នឹងជួយអតិថិជននៅក្នុងប្រទេសកម្ពុជាទទួលបាននូវ ផលិតផលសុទ្ធ (Original) ការបណ្តុះបណ្តាលខាងផ្នែកបច្ចេកទេស ការទទួលបាននូវផលិតផលទាន់ពេលវេលា ការទទួលបាននូវការធានា ជាលក្ខណស្តង់ដាពីក្រុមហ៊ុន Cisco ដូចជាបញ្ហាបច្ចេកទេស បញ្ហាផ្លាស់ប្តូរបានយ៉ាងរហ័ស និងការធានារយៈពេលយូរ (Limited Life Time Warranty) ព្រមជាមួយនិងតំលៃយ៉ាងសមរម្យ ដែលផលិតផលក្លែងក្លាយ និងផលិតផល wrong channel មិនអាចធ្វើបាន។
ជាមួយគ្នានេះដែរ លោក Packapong Suksanit អ្នកបច្ចេកទេស Cisco មកពីប្រទេសថៃ មានការជឿជាក់លើផលិតផល Cisco SMB ជាជម្រើសល្អបំផុត សម្រាប់បំរើតម្រូវការខាងផ្នែក Network ដល់អតិថិជនទាំងអស់ ហើយលោក ក៏បានចែករំលែកពីបច្ចេកទេស របស់ Cisco ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន AWS (CAMBODIA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានស្នាក់ការនៅប្រទេស សឹង្ហបុរី និងមានសាខាចំនួន ៧ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពិន កម្ពុជា វៀតណាម និងម៉ាឡេស៊ី ហើយបានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់ជាង ៨ ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយសម្ថតភាពនឹងការអនុវត្តន៍របស់ក្រុមហ៊ុន AWS (CAMBODIA) បានផ្តល់ភាពជឿជាក់ពីសំណាក់ ដៃគូរពាណិជ្ជកម្មដែលមានបច្ចេកទេស ឈានមុខគេនៅលើពិភពលោក។
រាល់ការទិញផលិតផល ទាំងអស់ពីក្រុមហ៊ុន AWS CAMBODIA ដូចជា AMP, ISA, Alantek, Cisco SMB, Honeywell Security (Fire Alarm System, Sound System, Home System, Intrusion System & System Sensor, CCTV & Access Control), Fluke Networks, Socomec UPS, Brady Label Printer, Epson, INNO, D-Link, Austin Hughes, និងផលិតផលច្រើនទៀត សូមសួររកលិខិតបញ្ជាក់គុណភាព ដើម្បីទទួលបានផលិតផលត្រឹមត្រូវ និងទទូលបាននូវអត្ថប្រយោជន៍ ពីក្រុមហ៊ុនសម្រាប់ជំនួយបញ្ហាបច្ចេកទេស និងការធានា៕