គ.ជ.ប នឹងរៀបចំវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា
17-03-2025 22:35
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់ប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ និងនិស្សិត មកពីគ្រឹះស្ថានសិក្សានានា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
វគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងនេះ នឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧៖០០ព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ៕