គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមីនា៖ បង្ក្រាប៧ករណី ឃាត់ខ្លួន២១នាក់
17-03-2025 21:22
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៧ករណី ឃាត់ខ្លួនជនសង្ស័យ២១នាក់។
* ករណីដឹកជញ្ជូន រក្សាទុក២ករណី ឃាត់ខ្លួន៦នាក់
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន១៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២០៤៣ករណី ឃាត់ខ្លួន៥៣៣៨នាក់ (ស្រី៤៤១នាក់)៕