Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រីករាយជាមួយនឹងឈុតអាហារពិសេស ពី BBQ Chicken Cambodia

28-10-2016 15:16

(ភ្នំពេញ)៖ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ផ្ដល់ជូនឈុតអាហារពិសេស សម្រាប់ឱកាស បុណ្យហាឡូវីន ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែតុលា ជាមួយនឹងសកម្មភាពសប្បាយៗជាច្រើនទៀត នៅគ្រប់សាខាទាំងអស់។

ការរៀបចំឈុតអាហារដ៏ពិសេសយ៉ាងសម្រិតសម្រាំង ចំនួន ២ ឈុត រួមមាន៖

- ឈុតទី១ មានតម្លៃ $12.50 មានដូចជា ម៉ាឡាឈីកខិន ៥ដុំ ហ្កោលដិនស្ត្រីបសាឡាដ ហ្គោលដិនស្ត្រីប 6ដុំ កូកា ៣កែវ ជាមួយនឹងការថែមជូនដបទឹក ដែលមានរូបក្រុមតារាកូរ៉េ BTS ចំនួន១
- ឈុតទី២ មានតម្លៃ $19.50 មានដូចជា ម៉ាឡាឈីកខិន ៥ដុំ ហ្កោលដិនស្ត្រីបសាឡាដ ឈុតមាន់បាប៊ីឃ្យូកូរ៉េ ជាមួយបាយស ប៊ីប៊ីវីង ៥ដុំ បាយស កូកា១ថូ ជាមួយនឹងការថែមជូនដបទឹក ដែលមានរូបក្រុមតារាកូរ៉េ BTS ចំនួន២

លោកអ្នក នឹងរីករាយរំសាយអារម្មណ៍ ជាមួយសកម្មភាពជាច្រើននៅក្នុងហាងរួមមាន ការគូសមុខបែបហាឡូវីនដល់ប្អូនៗកុមារ ដែលផ្តល់ជូនគ្រប់សាខាទាំងអស់ និងជាពិសេសទៀតនោះ នឹងមានការប្រគំតន្រ្តី ជាមួយនឹងតារាចម្រៀងដែលមានឈ្មោះបោះសម្លេង នៅសាខា បឹងកេងកង នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦។

គួរបញ្ជាក់ផងដែរថា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ដែលជា ភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ។សព្វថ្ងៃនេះ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា មាន ៤ សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។

លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕