(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាកម្លាំងនគរបាលក្រោមឱវាទរួមមានកម្លាំង នគរបាលខេត្ត កម្លាំងនគរបាលក្រុងកំពត ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង មុត ដារ៉ា ចេញប្រតិបត្តិការបង្ក្រាបបាន ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន៧នាក់ ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
មន្ដ្រីនគរបាលកំពត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៤នាក់នេះ ទី១-ឈ្មោះ អ៊ួន ប្រុសមឿន អាយុ៣៤ឆ្នាំ មេខ្លោង ទី២-ឈ្មោះ ស លីហ្វើន អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ លឹម សំណាង ហៅស្វិត អាយុ២២ឆ្នាំ ទី៤-ឈ្មោះ ជា វ៉ាន់នេត ភេទស្រី អាយុ២៨ឆ្នាំ ទី៥-ឈ្មោះ លី ស៊ីវម៉ី ភេទស្រី អាយុ១៦ឆ្នាំ ទី៦-ឈ្មោះ ឈុន ដានីន ភេទស្រី អាយុ២០ឆ្នាំ និងទី៧-ឈ្មោះ ភូ ស្រីម៉ាន់ ភេទស្រី អាយុ២១ឆ្នាំ។ មន្ដ្រីដដែលបញ្ជាក់ថា ក្នុងក្រោយប្រតិបត្តិការ កម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក៥កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធ មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕