Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ចុះពិនិត្យការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង

16-03-2025 12:42

(ស្វាយរៀង)៖ លោក សោម សូរីដា សមាជិក គ.ជ.ប បានចុះពិនិត្យមើលការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ។

លោក សោម សូរីដា បានថ្លែងអំណរគុណដល់ អនុគណ:កម្មការរៀបចំការប្រឡងខេត្តស្វាយរៀង ដែលបានខិតខំយកទឹកដាក់ក្នុងការរៀបចំការប្រឡងជ្រើសរើស នេះ ដោយអនុវត្តយបានត្រឹមត្រូវតាមច្បាប់ នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។

លោកបានបន្តថា ក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដោយសេចក្ដីគោរពដល់ក្រសួងស្ថាប័ន ដែលបានផ្ដល់ធនធានមនុស្សមកចូលរួមជាមួយ គ.ជ.ប ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា។

លោក សោម សូរីដា បានបញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ គឺ ជាដំណាក់ កាល សំខាន់មួយ ក្នុង ដំណើរ ការ រៀបចំ ការ បោះឆ្នោត នោះ គឺ ការ រៀបចំ បញ្ជី បោះឆ្នោត ដែល ធានា បាន នូវ ភាព ពេញ លេញ ភាព ត្រឹមត្រូវ និង មាន បច្ចុប្បន្ន ភាព ។ ហេតុនេះ សូមមន្ត្រីកិច្ចសន្យា រយៈពេល ខ្លីដែលបានប្រឡងជាប់ មេត្តាយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ គ.ជ.ប ដើម្បីបង្ហាញនូវភាព ត្រឹមត្រូវ យុត្តិធម៌ និង តម្លាភាព ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺ គណបក្សនយោបាយ ដែល ចូលរួម ប្រកួតប្រជែង ការ បោះឆ្នោត ។

លោកក៏បានជូនពរដល់មន្ត្រីទាំងអស់សូមទទួលបាន សុខភាព ល្អ សំណាងល្អ និងជោគជ័យ ក្នុង ការ បំពេញ ភារកិច្ច ៕