(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងថ្នាក់ដឹកនាំគ្រប់កម្រិតបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ដៃគូសហការ ដែលជាក្រុមការងារក្រុមហ៊ុន Abbott និង មន្ទីរពេទ្យជុឡាឡុងកនប្រទេសថៃ ក្នុងកម្មវិធីបន្តសុពលភាពអនុស្សរណៈយោគយល់គ្នារយៈពេល ២ឆ្នាំបន្ថែម ក្រោមប្រធានបទ Nutrition Inpatient Care Excellence ដែលជាកិច្ចសហការគ្នាក្នុងកិច្ចការងារបណ្តុះបណ្តាលបន្តចំពោះឯកទេសអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺ ពិសេស អ្នកជំងឺមហារីក។
ការចុះអនុស្សរណៈយោគយល់គ្នារយៈពេល ២ឆ្នាំបន្ថែមទៀតនេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត។
លោកសាស្ត្រាចារ្យ គង់ សន្យា បានគូសបញ្ជាក់ថា សម្រាប់គោលបំណងសំខាន់នៃ MoUនេះ ផ្តោតសំខាន់ទៅលើការធ្វើ screening រកករណីកង្វះអាហារូបត្ថម្ភចំពោះអ្នកជងឺសម្រាកពេទ្យ, ការរៀបចំជាសេចក្តីណែនាំអំពីរបបអាហារដល់អ្នកជំងឺ, ការផ្តល់ការអប់ពីរបបអាហារដល់អ្នកជំងឺទៅតាមតម្រូវការកាឡូរី និងប្រភេទជំងឺនីមួយៗផងដែរ៕