(ពោធិ៍សាត់)៖ ម្ចាស់ប្រេន «សម្រស់ធារ៉ា» ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ខ្លួន និងត្រូវបានតុលាការខេត្តពោធិ៍សាត់ ដេញដីកាឃុំបណ្ដោះអាសន្ន ពាក់ព័ន្ធផលិត និងកែច្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត។ នេះបើតាមមន្រ្តីសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
កម្លាំងនគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់ និងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីពេលកន្លងទៅ ម្ចាស់ប្រេនរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបនៅខេត្តស្វាយរៀង និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងផងដែរ៕