(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងស្មោះសបំផុតចំពោះ លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងបក្សកុម្មុយនីស្តវៀតណាម សម្រាប់ការទទួលស្វាគមន៍ និងការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ចំពោះសម្តេច និងគណៈប្រតិភូនៃ គណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា វៀតណាម និង ឡាវ នៅទីក្រុងហូជីមិញដ៏រស់រវើក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក។

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំងដែលកិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់និងជំហររបស់យើងលើប្រធាន បទដ៏សំខាន់ៗជាច្រើន បានរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវឧត្តមប្រយោជន៍បក្ស ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា។ កិច្ចប្រជុំកំពូលទាំងនេះ គឺជាបង្ហាញយ៉ាងច្បាស់នូវប្រពៃណីដ៏រឹងមាំ និងយូរអង្វែងនៃទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែងៗ"»

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖