Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រជូនក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល​ និងការធ្វើទំនើបកម្មស្ថាប័ន

14-03-2025 11:35

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានប្រគល់កុំព្យូទ័រ ជូនក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល​ និងការធ្វើទំនើបកម្មស្ថាប័ន។

អញ្ជើញចូលរួមប្រគល់ និងទទួលកុំព្យូទ័រពីសំណាក់ លោក​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ និង​ លោក​ ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕