(ព្រះសីហនុ)៖ បុគ្គលិកប្រុសស្រីជាង៦០នាក់ បានទាមទារបើកប្រាក់ខែពីកាស៊ីណូអន្តរជាតិ ស៊ីងហាវ ដែលកាស៉ីណូមួយនេះ បានពន្យាពេលបើកលុយជាច្រើនលើកច្រើនសារ លុះពេលបុគ្គលិកហៅអ្នកសារព័ត៌មានមកសម្ភាសន៍ និងប្តឹងទៅមន្តីរការងារតាមរយ:ទូរស័ព្ទទើបមានដំណោះស្រាយជូនពួកគាត់។
នេះបើតាមការបញ្ជាក់របស់បុគ្គលិកដដែលនាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមុខកាស៊ីណូអន្តរជាតិ ស៊ីងហាវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០ កែងផ្លូវ៧មករា សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជុំវិញបញ្ហាខាងលើនេះ ក្រោយមានការផ្សព្វផ្សាយ និងបណ្តឹង លោក យ៉ូវ ខេមរា ប្រធានមន្ទីរខេត្ត បានចាត់ឲ្យមន្ត្រីចុះមកសួរនាំ និងសម្របសម្រួលជូនពួកគាត់។
យោងតាមរបាយការណ៍មន្ទីរ កម្មករនិយោជិតសរុប២០០នាក់ ស្រី១៥០នាក់ មានបរទេស១៨នាក់ ស្រី៤នាក់។
របាយការណ៍បានឱ្យដឹងថា ក្រុមអធិការកិច្ចការងារ បាបានចុះដល់ទីតាំងកាស៊ីណូភ្លាមៗក្រោយទទួលបានរឿងនេះ ក្រោយពីមានការសម្រុះសម្រួលពីក្រុមអធិការកិច្ចការងារ ជាលទ្ធផលគូភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងក្រុមហ៊ុនបានសះជា និងឯកភាពគ្នាដូចខាងក្រោម៖
ភាគីតំណាងក្រុមហ៊ុនលោកLin Quan បានឯកភាពបើកប្រាក់ឈ្នួលផ្នែកហ្គេម ផ្នែករៀបបៀរ និងផ្នែកគិតលុយចំនួន៥០%ស្មើនឹង២០,១៣១.៥៩ដុល្លារ ជូនកម្មករនិយោជិតដែលពាក់ព្ធន័សរុប៨៦នាក់ស្រី៦៨នាក់ ចំពោះប្រាក់ឈ្នួលដែលមិនបេីកចំនួន៥០%ទៀតក្រុមហ៊ុននឹងបេីកជូននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៨៖០០ល្ងាច នៅក្រុមហ៊ុនផ្ទាល់។ ដោយឡែកកម្មករនិយោជិតផ្នែកផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការតវ៉ា បានឯកភាពបានឯកភាពគ្នាបេីកនៅថ្ងៃទី១៨ ខែមីនាដូចគ្នា។
បន្ទាប់ពីមានការសម្របសម្រួលកម្មករនិយោជិតទាំងអស់សង្ឃឹមខ្ពស់ថា ក្រុមហ៊ុននឹងមិនមានប្រែប្រួលតាមការកំណត់៕