(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សូមបង្ហាញនូវវីដេអូខ្លីមួយ (Trailor) ដើម្បីបង្ហាញពីភាពអស្ចារ្យ និងអំពាវនាវឲ្យមានការចូលរួម បានច្រើនកុះករ ដោយគ្មានការលក់សំបុត្រអ្វីឡើយ នៃពិធីបើកការប្រកួតកីឡាជាតិលើកទី១ ជាប្រវត្តិសាស្រ្តនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដែលជំរុញឲ្យមានព្រឹត្តិការណ៍នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងពិធីបើក-បិទ ក៏ដូចជាតាមដានការប្រកួតឲ្យបានច្រើនកុះករ ព្រោះនេះគឺជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន និងជាការប្រកួតពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួត SEA Games លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ។
សូមទស្សនាវីដេអូ Trailor រយៈពេល ១នាទី ដែលផ្ដល់ឲ្យដោយ NOCC ដូចខាងក្រោម៖