(ក្រចេះ)៖ ព្រះគ្រូភិក្ខុសិរីបាលោ យាន សំណាង ព្រះចៅអធិការវត្ត ចន្ទរង្សីកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទទួលបានជ័យលាភី ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចំនួន២ឆ្នាំជាប់គ្នា ក្នុងកម្មវិធីទិវាជាតិអំណានថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងទិវាជាតិអំណានលើកទី៩ ១១មិនា ឆ្នាំ២០២៤ ព្រះគ្រូ ភិក្ខុសិរីបាលោ យាន សំណាង ចៅអធិការវត្ត បានចូលរួមប្រកួតប្រជែងបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ទទួលបានជយជ័យលាភីលេខ១ ។

ដោយឡែកក្នុងទិវាជាតិអំណានលើកទី១០នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៍បានរៀបចំប្រឡងប្រជែងតែងនិពន្ធ អានអត្ថបទ ស្មូតកំណាព្យ ប្រឡងប្រជែងប្រលោមលោកខ្នាតខ្លី និងប្រឡងប្រជែងអត្ថបទឧស្សាហ៍កថា។

ជាលទ្ធផលក្រសួងអប់រំ បានរកឃើញជ័យលាភីលេខ១-៣ ចំនួន ១៨នាក់ ក្នុងនោះ ៤អង្គ/នាក់មកពីខេត្តក្រចេះ ដែលមានចំនួនច្រើនជាងខេត្តដទៃ ក្នុងនោះ ព្រះគ្រូ ភិក្ខុសិរីបាលោ យាន សំណាង ទទួលបានជ័យលាភីប្រឡងប្រជែងអត្ថបទឧស្សាហ៍កថាលេខ២ផងដែរ។

គួរបញ្ជាក់ថា សម្រាប់ជ័យលាភីផ្នែកអានអត្ថបទ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥នេះខេត្តក្រចេះទទួលបានជ័យលាភី៤អង្គ/នាក់៖
១៖ លេខ១លោកស្រី សុខ ម៉ារីណា គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន កន្ទួត ខេត្តក្រចេះ
២៖ លេខ២ ព្រះគ្រូ យាន សំណាង ចៅអធិការវត្ត ចន្ទរង្សី កែង ខេត្តក្រចេះ
៣៖ កុមារី វ៉េង យូអ៊ី មកពីសាលាបឋមសិក្សា ២៤កញ្ញា ក្រុងក្រចេះ ខេត្តក្រចេះ លេខ១ ជ័យលាភីផ្នែកស្មូតកំណាព្យ
៤៖ យុវជន គង់ រ៉ាឆាន់ លេខ៣មកពីអនុវិទ្យាល័យ ដំរីផុង ខេត្តក្រចេះ៕