(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ បានបង្ហាញឱ្យដឹងអំពីលក្ខណៈពិសេសនៃ ការសរសេរអត្ថបទស៊ីជម្រៅ ជាពិសេសវិធីសាស្រ្តនៃការសរសេរអត្ថបទស៊ីជម្រៅ ឱ្យកាន់តែមានភាពទាក់ទាញ និងមានអ្នកអានកាន់តែជក់ចិត្ដ។

នៅក្នុងកិច្ចសម្ភាសន៍របស់បណ្ដាញសារព័ត៌មាន Fresh News លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «អត្ថបទស៊ីជម្រៅ គឺជាអត្ថបទមួយដែលយើងចង់បង្ហាញប្រាប់អ្នកមើលអំពីព្រឹត្ដិការណ៍ ដែលនាំមកនូវផលល្អ ឬក៏ផលអាក្រក់ ដោយការវិភាគ ពីព្រោះកាលដែលយើងសរសេរនូវក្នុង Hot News ដែលហៅថា អត្ថបទដែលមិនបញ្ចេញទស្សនៈ យើងមិនអាចយកគំនិតអ្វីមកថា ព្រឹត្ដិការណ៍នេះល្អ ឬអ្វីអាក្រក់បានទេ គ្រាន់តែមានការបញ្ចេញទស្សនៈពីអ្នកដែលបញ្ចេញមតិ ​​​​​​​​​​​​​​​ឬពីប្រភពទទួលបាន»

លោក ម៉ារ យ៉ារិទ្ធិ បានបន្តថា ដើម្បីសរសេរអត្ថបទស៊ីជម្រៅ ឱ្យមានការចាប់អារម្មណ៍ អ្វីដែលសំខាន់ត្រូវតែយល់អំពីអត្ថបទមួយ ឬក៏អត្ថបទក្ដៅ ហើយត្រូវយល់ថា តើអត្ថបទនិងមានរឿងកើតយ៉ាងណា?

លោកបន្តថា៖ «អត្ថបទស៊ីជម្រៅ មានសារសំខាន់ណាស់ពីព្រោះយើងត្រូវវិភាគទៅដល់ឬសគល់តែម្ដង ថាតើព្រឹត្ដិការណ៍ដែលកើតឡើងហ្នឹងវាល្អយ៉ាងម៉េច ហើយអាក្រក់យ៉ាងម៉េច មានការវិភាគរបស់វា និងមានក្បួនរបស់វាដែលត្រូវធ្វើ និងចាំបាច់ដែលយុវជន អ្នកកាសែត ជំនាន់ក្រោយត្រូវរៀនយល់អំពីការសរសេរអត្ថបទស៊ីជម្រៅរបៀបនេះ»

ចង់សិក្សាលើជំនាញ «សរសេរអត្ថបទអត្ថាធិប្បាយស៊ីជម្រៅ» សូមចុះឈ្មោះឥឡូវនេះជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។

«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ មានសិក្ខាកាមរាប់រយនាក់មកហើយ ដែលបានចូលរួមក្នុងវគ្គសិក្សារបស់ FTC រយៈពេលជាង៣ឆ្នាំមកនេះ

សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង CoolApp និងតេឡេក្រាមដូចខាងក្រោម៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel / CoolApp: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
Tel/ CoolApp: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC
Tel/ CoolApp: 012 876 948
Telegram: https://t.me/rinmanikafn