(ភ្នំពេញ)៖ ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងធ្វើដំណើរតាមផ្លូវលេខ៦១៨ ស្ថិតក្នុងភូមិលេខ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ក្រុមហ៊ុន យូខេ បានធ្វើការជួសជូល ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជិត១ម៉ឺនដុល្លារ ដើម្បីសម្រួលផ្លូវ​ដល់ប្រជាពលរដ្ឋ ឆ្លងកាត់ឲ្យមានភាពងាយ​ស្រួលឡើងវិញ។

នាយកក្រុមហ៊ុន យូខេខុនដូរ លោក ឌី រ៉ាដា បានឲ្យដឹងនៅថ្ងៃទី២៧ ខែតុលានេះថា ផ្លូវដែលក្រុមហ៊ុនលោក ជួសជុលនោះ ស្ថិតក្នុងគម្រោង​អភិវឌ្ឍន៍​របស់រាជធានីភ្នំពេញ ប៉ុន្តែដោយឃើញកាលំបាកធ្វើដំណើរនោះ ក្រុមហ៊ុនបានធ្វើកាជួសជុលផ្លូវនេះឡើង ។

លោកនាយក្រុមហ៊ុនឲ្យដឹងថា «ផ្លូវដែលជួសជុលមានប្រហែលជាង២០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ហើយសម្រាប់ការជួសជុល​ ក្រុមហ៊ុន​ចំណាយថវិកា​ផ្ទាល់ខ្លួន ហើយយើងជួសជុលផ្លូវដោយ កាយយកដីចាស់ចេញ  ហើយដាក់ថ្មបង្ហាប់គ្រោះល្អិតៗ រួចកិនបង្ហាប់​ដើម្បីងាយស្រួលធ្វើដំណើរ របស់បងប្អូនតាមផ្លូវនេះ »

ជាមួយគ្នានោះដែរនាយកក្រុមហ៊ុនបានឲ្យដឹងថាក្រុមហ៊ុន នឹងបន្តចូលរួមសកម្មភាពសង្គមបន្ថែមទៀត ពិសេសនោះការជួសជុល​ផ្លូវតាមលទ្ធភាព​ដែលក្រុមហ៊ុនធ្វើបាន។

លោកប៉ែន ស្រឿង មេភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញបានឲ្យដឹងថា​ «ផ្លូវដែលក្រុមហ៊ុនកំពុងជួសជុល​មានខូចអស់រយៈពេលមួយឆ្នាំមកហើយ  និងពិបាកធ្វើដំណើរណាស់ ព្រោះផ្លូវ៦១៨ មានទឹកដក់  ភក់ ខ្លាំងណាស់​បងប្អូន ប្រជាជនយើងរអ៊ូមិនឈប់ទេ។ ប៉ុន្តែឥលូវនេះបងប្អូនយើងអរណាស់នៅពេលក្រុមហ៊ុនធ្វើនេះ »

គួរបញ្ជាក់ថាក្រុមហ៊ុនUK condo  បានចូលរួមសកម្មភាពសង្គមជាច្រើនាពេលកន្លងមក ដូចជា ការចែកអង្កដល់ប្រជាពលរដ្ឋក្រក្រី  ការលក់អង្កតម្លៃថោក   ចែកបាយដល់អ្នកជំងឺ នៅបន្ទីរពេទ្យគន្ធបុប្ផា ទាំងផ្តល់សម្ភារៈ និងថវិកាផងដែរ៕