(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី ១២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះអង្គ ( ២៩-តុលា-២០០៤ - ២៩-តុលា-២០១៦ ) ។

ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ ព្រះមហាសព្ទសាធុការពរជ័យ បវរសួស្ដី សិរីរាជមង្គល មហាប្រសើរ សូមព្រះអង្គ ស្ដេច​មានព្រះពលានុភាពរឹងមាំ ព្រះបញ្ញាភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គស្ដេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជ​សម្បត្តិជាពោធិម្លប់ប្រទាន​ដល់ប្រជានុរាស្រ្តរបស់ព្រះអង្គជ្រកកោនត្រជាក់ត្រជុំ សុខដុមរមនា ជាភិយ្យោភាពរៀងដរាបអង្វែងតទៅ ។

ខាងក្រោមនេះ ជាខ្លឹមសារ នៃលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៖