(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខែ្មរ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យ យាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ដែងរបាំព្រះរាជទ្រព្យ (គម្រប់ខួបទី ១០០ឆ្នាំ ១៩១៦-២០១៦) និងការសម្តែងល្ខោនខោល ក្នុងព្រះរាជវរោកាស អបអរសាទរខួបទី១២ ព្រះវស្សា នៃព្រះរាជពិធីគ្រង ព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នាសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ៕