(បាត់ដំបង)៖ ការប្រេះស្រាំនៅក្នុងទំនាក់ទំនងឪពុក និងកូនៗ ដែលអូសបន្លាយរយៈពេល៥ឆ្នាំ ដោយសារតែកេរមរតក ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ក្រោមយន្តការ អ.ដ.ក.។

នៅក្នុងវ័យ៧៥ឆ្នាំ, លោក ស៊ុន សេងលី ជាភាគីដាក់ពាក្យស្នើសុំ និងត្រូវជាឪពុក បានលើកឡើងថា លោកសម្រេចបញ្ចប់បញ្ហាដោយការសម្បទាន និងការលះបង់ក្នុងនាមជាឪពុក។ ក្នុងពេលជាមួយគ្នានេះ, អ្នកស្រី លី ស្រីម៉ាច ជាកូនស្រីម្នាក់ក្នុងចំណោមបងប្អូនសរុប៥នាក់ កត់សម្គាល់ថា ឥរិយាបថមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានប្រើប្រាស់ភាពជាបងប្អូនមកធ្វើការ ពោលគឺមិនមែនសំអាងថា ខ្លួនឯងជាមន្ត្រីនោះទេ៕