(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមួយចំនួនផងដែរ។

ជំនួបនារសៀលនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូមតិយោបល់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រទេសអូស្រ្តាលី ព្រមទាំងស្វែងយល់បន្ថែមអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣៕