(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារធារណៈការនិងដឹកជញ្ជូន បានអះអាងថានៅឆ្នាំ២០៣០ខាងមុននេះ ផ្លូវថ្នល់នៅកម្ពុជានឹងជាប់ដំដាប់ផ្កាយបន្ថែម ដែលលំដាប់ផ្កាយស្របតាម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្កការសហ ប្រជាតិក្នុងការអភិវឌ្ឍន៍ផ្លូវថ្នាល់ ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងការធារណៈការនិងដឹកជញ្ជូន បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីលទ្ធផលនៃការធ្វើចំណាត់ផ្កាយ សុវត្ថិភាពផ្លូវថ្នល់ ក្រោមគំរោងសុវត្ថិភាព ចរចារណ៍មិត្តភាព កម្ពុជា ចិននាព្រឹកថ្ងៃទី២៧ខែតុលានៅទីស្តីការក្រសួងថា ស្របតាមការអភិវឌ្ឍន៍របស់អង្កការសហប្រជាតិ ស្តីពីផ្លូវដែលគ្មានហានិភ័យខ្ពស់ នោះនៅក្នុងឆ្នាំ២០៣០ កម្ពុជានឹងមានផ្លូវថ្នល់ លំដាប់ផ្កាយ៣ កាលបច្ចុប្បន្នមាន ដែលផ្លូវថ្នល់លំដាប់ផ្កាយពីរតែប៉ុណ្ណោះ។
លោកថាតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព២០៣០ របស់អង្គការសហប្រជាជាតិគឺ «បណ្តាញផ្លូវនៃគ្រប់ប្រទេស លើសកលលោកយ៉ាងហោចណាស់ មានចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ៣» គឺផ្លូវដែលគ្មានហានិភ័យខ្ពស់ (Free of high Risk Road) ដែលជាកិច្ចការប ស់ iRAPដើម្បីសម្រេចគោលដៅUN DOA ២០១១-២០២០ផែនការទសវត្សរ៍ សកម្មភាពចរាចរណ៍ផ្លូវគោក២០១១-២០២០»។
លោកបានលើកឡើងទៀតថា ឆ្លងកាត់តាមការមកធ្វើការបណ្តុះបណ្តាល ដល់មន្រ្តីកម្ពុជាកាលពីខែមីនា នៅកម្ពុជានិងមន្រ្តីកម្ពុជា នៅទទួលការបណ្តុះបណ្តាល នៅប្រទេសចិន កាលពីខែឧសភាក ន្លង ទៅព្រ មទាំងការធ្វើការវាយតំលៃ ផ្កាយសុវត្ថិភាព ផ្លូវថ្នល់នូវកម្ពុជាចំនួន ៥៥៦.៩គីឡូម៉ែត្រ (ផ្លូវជាតិលេខ១លេខ២លេខ៣និងលេខ៤) ឃើញថាតាមរយៈរបាយការណ៍ ដំបូងរបស់គម្រោងបានបង្ហាញថា ផ្លូវនៅកម្ពុជាទទួលបាន ចំណាត់ថ្នាក់ផ្កាយសុវត្ថិភាពចំនួន២។ លោកបញ្ជាក់ថា« នៅឆ្នាំ២០៣០តាមរយៈកិច្ចខិតខំប្រឹងប្រែងប ន្ថែ មទៀ ត ក ម្ពុ ជា អា ចនឹងទទួលបានចំណាត់ថ្នាក់សុវត្ថិភាព កម្រិតផ្កាយ៣ទៅតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
ខ្ញុំសង្ឃឹមជឿជាក់ថាការអនុវត្យយន្តការរួមគ្នា និងការបន្តនូវគម្រោងក៏ដូចជា កម្មវិធីឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្រោមជំនួយគាំទ្រ ជាបច្ចេកទេសធនធាន ប្រមទាងការអប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយអំពី ច្បាប់ចរាចរណ៍ ភ្លើងផ្លាកសញ្ញា និងកត្តាហានិភ៍យធំៗដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្ពុជា»។
លោកស៊ូ វ័យ នាយកគ្រប់គ្រងវិស្វករ ក្រសួងការធារណការចិន បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលោកប្រធានាធិបតីចិន លោកស៊ីជិនពីងនាពេលកន្លងមកបានសន្យាធ្វើ កិច្ចសហប្រតិបត្តិកាជាមួយ កម្ពុជាលើវិស័យ ហេដ្ឋរចនាសម្ព័ន្ធមានការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។ លោកបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការបន្ទាប់នោះ ចិនមានកម្មវិធីមួយគឺផ្លូវសូត្រនោះ ចិននឹងធ្វើការតភ្ជាប់ផ្លូវជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ាន ដែលធ្វើឲ្យចិនកាន់តែមានចំណងទាក់ទងផងដែរ»។
លោកថាតាមការកំណត់របស់អង្កការ សហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបចីរភាព នៅក្នុងឆ្នាំ២០៣០ គ្រប់ប្រទេសទំាងអស់កម្រិតផ្កាយសុវត្ថិភាព យ៉ាងណាស់ឲ្យបានលំដាប់ផ្កាយ៣៕