(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចផ្ដល់ប្រាក់វិភាគទានចំនួន ៥ម៉ឺនដុល្លារ ដើម្បីចូលរួមជួយដល់ប្រទេសហៃទី ដែលបានរងគ្រោះដោយសាព្យុះ MATTHEW កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ការផ្ដល់ជំនួយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ដែលស្នើដល់ប្រទេសជាសមាជិកទាំងអស់ ឱ្យចូលរួមផ្ដល់វិភាគទានដល់ មូលនិធិសាមគ្គីភាពបន្ទាន់របស់អង្គការ OIF ដើម្បីជួយដល់ប្រទេសហៃទី៕