(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសបើក «វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈ បន្តក្នុងវិស័យបរធនបាលកិច្ច លើកទី៦» ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំរយៈពេលចំនួន៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៥ និងមានអ្នកចូលរួមសរុបចំនួន ១៧៣ រូប ដែលមានសមាសភាពចូលរួម ពីក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធ ដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, បុគ្គលដែលមានបំណងផ្តល់សេវា ក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន៕