(ភ្នំពេញ)៖ លោកបណ្ឌិត ស៉ីន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក មានការប្រែប្រួលខ្លាំង បន្ទាប់ពី លោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ជាពិសេសការដោះស្រាយលើបញ្ហាសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនតែម្តង។
លោកបានបញ្ជាប់ប្រាប់ Fresh Talk ថា វិបត្តិនៅអ៊ុយក្រែន កើតមានឡើងជាង៣ឆ្នាំហើយ ដូច្នេះការដោះស្រាយបញ្ចប់មិនអាចធ្វើទៅបានទេ ប្រសិនបើគ្មានភាគីណាមួយ ព្រមទទួលយកសម្បទាន។ ក្នុងន័យនេះ ការណ៍ដែលក្រុមមន្រ្តីអាមេរិកជួបជាមួយក្រុមមន្រ្តីរុស្ស៉ី ដោយគ្មានវត្តមានអ៊ុយក្រែន នៅអារ៉ាប៊ីសាអូឌីត អាចជាស្រដៀងមួយដូចគ្នាទៅនឹងកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីស ដែលកាលណោះក៏គ្មានវត្តរុស្ស៉ីដែរ។