លោក ម៉ារ យ៉ារិទ្ធិ៖ ដើម្បីឱ្យសម្តីចរចាមានប្រសិទ្ធភាព អាមេរិកត្រូវតែធ្វើសកម្មភាពដាក់សម្ពាធលើអ៊ុយក្រែន (Video inside)
10-03-2025 17:04
(ភ្នំពេញ)៖ ដើម្បីដាក់សម្ពាធឱ្យអ៊ុយក្រែនទទួលយកសន្តិភាព សហរដ្ឋអាមេរិក បានចាត់វិធានការជាក់ស្តែង ដោយការផ្អាកជំនួយយោធា និងការស៊ើបការណ៍សម្ងាត់ ដោយបើតាមអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ លោក ម៉ារ យ៉ារិទ្ធ នេះជាយុទ្ធសាស្រ្តរបស់អាមេរិក ដើម្បីធ្វើឱ្យសម្តីចរចាមានប្រសិទ្ធិភាព។ លោកក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក ចង់បានកិច្ចព្រមព្រៀងរ៉ែអ៊ុយក្រែនជាមុនសិន មុននឹងដាក់ចេញនូវការធានាសន្តិសុខណាមួយ៕