(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីចុងសប្តាហ៍មុន លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បាននិយាយថា បើប្រៀបធៀបនឹងរដ្ឋបាលអាមេរិកមុន បច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក កំពុងងាកចេញពីអ៊ុយក្រែនហើយព្យាយាមផ្សះផ្សាជាមួយរុស្ស៉ី។ លោកបានឱ្យដឹងទៀតថា អំឡុងពេលជជែកជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន លោក ត្រាំ មិនមានការដាក់សម្ពាធណាមួយឱ្យរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ។ ក្រៅពីនេះ យុទ្ធសាស្រ្តលែងជួយយោធាអ៊ុយក្រែន សបញ្ជាក់ថា វាជាភាពលំអៀងមួយ ខណៈដែលលោក ត្រាំ កំពុងជំរុញឱ្យភាគីទាំងសងខាងចូលតុចរចា។