(សៀមរាប)៖ លោក ស្រី គីមហ៊ាង នាយិកាក្រុមហ៊ុនផលិតចំណីសត្វគ្រីនហ្វិតកម្ពុជានៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានយកគ្រឿងឧបភោគ និងបរិភោគឧបត្ថម្ភជូនកុមារកំព្រា ស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
គ្រឿងឧបភោគ និងបរិភោគ ដែលផ្តល់ជូនកុមារកំព្រាទាំងនេះ រួមមាន៖ អង្គរ១តោន, កាតាប៦០, សៀវភៅ៣០០ក្បាល, ពងទា៦០០គ្រាប់, ត្រីខ៥កេះ, នំថង់នួន ១២kg, ទឹកដោះគោ២កេះ និងថវិកា១លានរៀល។
គ្រឿងឧបភោគ និងបរិភោគទាំងនេះ បានផ្តល់ជូនតាមរយៈអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ។ លោកស្រី ហ៊ុន ស៊ីណាត តំណាងអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ បានសូមថ្លែងអំណរគុណដល់លោក ស្រី គីមហ៊ាង នាយិកាក្រុមហ៊ុនផលិតចំណីសត្វគ្រីនហ្វិត កម្ពុជានៅខេត្តត្បូងឃ្មុំ ដែលបានចូលរួមជួយកុមារកំព្រាទាំងនេះ។
លោក ស្រី គីមហ៊ាង និងក្រុមហ៊ុនរបស់លោកស្រី តែងតែបានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើននៅក្នុសង្គម តាមរយៈការជួយឧបត្ថម្ភថវិកា និងគ្រឿងបរិភោគផ្សេងៗជូនដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងកីឡាករអុំទូក ជាដើម៕