(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលកិច្ចប្រជុំសម្រេចលើកំណត់ហេតុកិច្ចប្រជុំ និងឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើស សមាសភាពមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីឱ្យបម្រើការងារតាមឃុំ/សង្កាត់ សរុបចំនួន ១,៦៥២ នៃរាជធានី/ខេត្តទាំង២៥។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមវត្តមានរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើស សមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ដែលជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី និងសៀវភៅណែនាំ ព្រមទាំងឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖