(ភ្នំពេញ)៖ យុវជនជាប់ឃុំក្នុងករណីក្មេងទំនើង ដែលត្រូវកម្លាំងនគរបាលបង្ក្រាបនាពេលកន្លងទៅ ហើយតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ បានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកនេះ និងមានវប្បដិសារីចំពោះអ្វីដែលកើតមានឡើង។

ក្នុងវីដេអូខ្លីដែលផលិតដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ យុវជនទាំងពីរនាក់ក្នុងសម្លៀកបំពាក់ជាអ្នកជាប់ឃុំ បានរំលឹកដល់ពេលដែលខ្លួនត្រូវសមត្ថកិច្ចចាប់ ហើយនឹកឃើញមុនគេ គឺឪពុកម្ដាយនៅឯផ្ទះដែលមិនដឹងថា កូនប្រព្រឹត្តកំហុសឆ្គង ហើយដើរតាមក្នុងគន្លងមិនត្រឹមត្រូវ។

តាមរយៈវីដេអូខ្លីរបស់យុវជនជាប់ឃុំនេះ បានបង្ហាញឲ្យឃើញថា កាលដែលពួកគេដើរតាមគន្លងមិនត្រឹមត្រូវ និងឈានដល់ការប្រព្រឹត្តខុសច្បាប់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននោះ គឺជាវិប្បដិសារីយ៉ាងធ្ងន់ធ្ងរចំពោះក្រុមគ្រួសាររបស់ពួកគេ៕