(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រមទាំងសមាជិក សមាជិកា មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យលើកទឹកចិត្តសមណសិស្ស ទទួលបាននិទ្ទេស A ចំនួន ១អង្គ និង និទ្ទេស B ចំនួន ២អង្គ ទូទាំងប្រទេស ក្នុងការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងនោះ ប្រគេនរង្វាន់លើកទឹកចិត្តសមណសិស្ស ស្រេង សុភាព គង់នៅវត្តឧណ្ណាលោម មានស្រុកកំណើតមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបាននិទ្ទេស ល្អប្រសើរ (A) នូវបច្ច័យចំនួន ១៥០ ដុល្លារ ប្រគេនរង្វាន់លើកទឹកចិត្តសមណសិស្ស ខេន សុខគង់ គង់នៅវត្តឧណ្ណាលោម មានស្រុកកំណើតមកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទទួលបាននិទ្ទេស ល្អណាស់ (B) នូវបច្ច័យចំនួន ១០០ ដុល្លារ និងប្រគេនរង្វាន់លើកទឹកចិត្តសមណសិស្ស សៀង សម្បូ គង់នៅវត្តបទុមវតីរាជវរារាម មានស្រុកកំណើតមកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបាននិទ្ទេស ល្អណាស់ (B) នូវបច្ច័យចំនួន ១០០ ដុល្លារ៕