(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងមន្រ្តីរាជការក្នុងក្រសួងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានដង្ហែអង្គកឋិនទានទៅកាន់វត្តនាគវ័ន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
អង្គកឋិនទានរបស់ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រួមជាមួយព្រមទាំងមន្រ្តីក្រសួងការពារជាតិ ទទួលបានបច្ច័យ៩២,៦៩៥ដុល្លារ បា្រក់រៀល ២៦៦,១២៥,០០០រៀល និងលុយបាត ៦,៩០០បាត រួមជាមួយ ទ័យ្យទាន គ្រឿងបរិក្ខា សំភារៈប្រើប្រាស់ ជាច្រើនផងដែរ។
ពិធីដង្ហែអង្គកឋិនទានត្រូវបានធ្វើឡើងប្រកបដោយភាពរីករាយ និង មានការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីលោកយាយ លោកតា និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត។ ឧបនាយករដ្ឋមន្ដ្រី បានបួងសួងបុណ្យកុសល កើតចេញពីការធ្វើបុណ្យកឋិនជួយដល់មន្រ្តីរាជការ ក្នុងក្រសួងការពារជាតិទាំងអស់ បានជួបសេចក្តីសុខ និងសូមឲ្យបុណ្យកុសលនេះ ជួយដល់ប្រទេសកម្ពុជា ជួបតែសុខសន្តិភាព និងមានការរអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្ត៕