(តាកែវ)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ លោក ជា វ៉ាន់ដេត នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ បានចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារថ្មី សាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក សរុបប្រមាណ ១២០ នាក់។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យគណបក្សខេត្តតាកែវ សាងសង់សាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្តតាកែវថ្មីនេះ ដែលមានផ្ទៃក្រឡាសាងសង់ សរុបប្រមាណ ១.៦៨២ ម៉ែត្រការ៉េ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍រួមរបស់គណបក្ស និងសមាជិក សមាជិកាទាំងអស់ ហើយសាលគណបក្សនេះនឹងប្រើប្រាស់សម្រាប់សកម្មភាព ពហុបំណង។

ទន្ទឹមនឹងនេះ លោក ជា វ៉ាន់ដេត ក៏បានផ្តល់គោលការណ៍ដើម្បីធ្វើការជួសជុលកែលម្អអគារមន្ទីរគណបក្សបច្ចុប្បន្នផងដែរ៕