(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំ «ផ្សព្វផ្សាយសេចក្ដីប្រកាសជាតំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ» នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៨៖០០នាទីព្រឹក ដែលធ្វើឡើងនៅបរិវេណសាលាសង្កាត់ស្រះចក។
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «សូមបងប្អូនដែលជាអ្នកកាន់កាប់លំនៅឋាន និងដីសាងសង់ព្រមទាំងអ្នកពាក់ព័ន្ធដែលមានក្បាលដី ស្ថិតនៅភូមិ១១ និងភូមិ១២ (ទីតាំងខាងជើង CDC) និងភូមិ១៣ (ទីតាំងឱសថស្ថានយោធា) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទាំងអស់អញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីប្រកាសតំបន់វិនិច័្ឆយ នៅក្នុងទីតាំង និងតាមកាលបរិច្ឆេទកំណត់ខាងលើ ដើម្បីស្ដាប់ការផ្សព្វផ្សាយសេចក្ដីប្រកាសតំបន់វិនិច្ឆ័យ និងការពន្យល់ណែនាំពីគណៈកម្មការរដ្ឋបាល ស្ដីពីដំណើរការវិនិច្ឆ័យ និងការចូលរួមក្នុង ដំណើរការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ឲ្យបានគ្រប់ៗគ្នា»៕