Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ា សុជាតិវង្ស៖ «ការសាងសងបង្គន់​សាធារណៈ​ក្នុង​សួនកុមារ និងមុខវត្ត​បទុមវតី សម្រេច​បាន៩៥​ភាគរយ​ហើយ»​

27-10-2016 16:59

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការងារការដ្ឋានបន្ទប់ទឹក បង្គន់សាធារណៈក្នុងសួនកុមារ និង​មុខ​​វត្តបទុមវតី បានធ្វើការសម្រេចបាន៩៥ភាគរយហើយ។

លោកបានបញ្ជាក់តាម Facebook ផ្លូវការរបស់លោក នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ថា ការសាងសងនេះ ធ្វើឡើងដើម្បីបង្កលក្ខណៈ​​ងាយ​​ស្រួល ជូនប្រជាពលរដ្ឋដែលមកលំហែកំសាន្ត នៅសួនច្បារសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ។

លោកបញ្ជាក់ទៀតថា ការសាងសងនេះបង្គន់សាធារណៈនៅទីតាំងសួនច្បារបទុមវតី ចំនួន២ទីតាំង សរុបចំនួន៣២បន្ទប់ ដោយក្នុងសួនកុមារមានចំនួន​​១៣បន្ទប់ និងជាប់ផ្លូវ ស៊ូ ស្រ៊ុន ចំនួន១៩បន្ទប់៕