(ព្រះវិហារ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
ពិធីនេះស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យ ព្រមទាំងមន្ត្រីអាវុធហត្ថជានារីជាច្រើនរូបផង។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងនូវការកោតសរសើរដល់បងប្អូននារីយើងទាំងអស់ ដែលបានចូលរួមចំណែកគ្រប់ការងារ ភារកិច្ច ទាំងអស់នៅក្នុងសង្គម បានដូចបុរសដែរ ដែលនេះបង្ហាញឱ្យឃើញថាស្ត្រីយើងសិទ្ធិស្មើ និងបុរស និយាយរួមបុរសធ្វើអ្វីបាន ស្ត្រីយើងក៏ធ្វើបានដូចគ្នា។
ស្ថិតក្នុងឱកាសនៃពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីត្រី៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងជូនពរដល់ស្ត្រីគ្រប់រូបសូមមានសុខភាពល្អ កម្លាំងមាំមួន និងសម្រស់កាន់តែស្រស់ស្អាតថែមទៀត លោកក៏បានឧបត្ថម្ភដល់អាវុធហត្ថជានារី ក្នុងម្នាក់ទទួលបានថវិកាចំនួន១០០.០០០រៀល និងសារ៉ុង ០១ផងដែរ៕